khmer eng
  • ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចុះពិនិត្យ​សកម្មភាពស្ថាបនា​គ្រឹះ​ក្រោម​ និង​ចាក់ក្រាលថ្មមិចលេីផ្លូវ នៅខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នាវេលាម៉ោង ៤:០០នាទីរសៀល​ ថ្ងៃសៅរ៍​ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញដឹកនាំក្រុមការងារ​បច្ចេកទេស​មកពិនិត្យ​សកម្មភាពក្រុម​គ្រឿងចក្រ​ស្ថាបនា​គ្រឹះ​ក្រោម​ និង​ចាក់ក្រាលថ្មមិច M30 នៅលេីផ្លូវប្រវែង ១,២៥០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយដង្គុំ នៃឃុំស្គុះ ដែលតភ្ជាប់ពីភូមិព្រៃខ្យ៉ា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រវែងសរុប ៣,៥០០ម៉ែត្រ។ ការងារចាក់ក្រាលកៅស៊ូ DBST ពីរស្រទាប់នេះគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២៥ខាងមុខនេះ។ មានផ្លូវ​ មានក្តី​សង្ឃឹម​ យេីងត្រូវ​តែជួយ​ចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ ជាមួយ​រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail